អំពីធនាគារ

ប្រវត្តិរបស់ធនាគារ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគនៅប្រទសកម្ពុជា ដែលត្រូវបានបង្កើត ឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង។ ធនាគារមានសន្ទុះនៃការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងខ្លំាងគិតត្រឹមរយៈពេល ជាង ៦ឆ្នំាចុងក្រោយនេះ ដោយធនាគារមានចក្ខុវិស័យក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជាដែលផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជន គ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងនៃភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តរ៍ដល់ភាគទុនិក បុគ្គលិក និងសង្គមផងដែរ។

កាណាឌីយ៉ាអុីនវេសមិនហូលឌីង

គឺជាក្រុមហ៊ុនធំមួយដែលទទួលបានជោគជ័យបំផុតលើវិស័យហិរញ្ញវត្ថុនៅក្នុងប្រទសកម្ពុជា ដោយមានការវិនិយោគហិរញ្ញវត្ថុក្នុងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ ធានារ៉ប់រងអាយុជីវិត សាជីវកម្មខ្នាតធំ សហគ្រាសខ្នាតតូច និងមធ្យម និងអាជីវកម្មផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា។ កាណាឌីយ៉ាអ៊ីនវែសមិនហូលឌីង មានបទពិសោធន៍ច្បាស់លាស់នៅក្នុងទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការដោយមានវិន័យ និងប្រកបដោយប្រសិទ្ធភាព។

ហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង

បានវិនិយោគ និងធ្វើប្រតិបត្តិការជាស្ថាប័នហិរញ្ញវត្ថុនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដោយផ្តោតលើការបម្រើសវាកម្មដល់សហគ្រាសខ្នាតតូច និងមធ្យម និងអាជីវកម្មទីផ្សារចម្រុះតាមរយៈការអភិវឌ្ឍន៍ និងប្រតិបត្តិនូវខ្នាតគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងល្អដាច់គេ។ ត្រឹមដំណាច់ឆ្នំា២០១៩​ នេះ ហ្វូឡឹតុន ហ្វាយណាន់ស៊ល្យហូលឌីងបានវិនិយោគនៅក្នុងប្រទេសចំនួន ៨ នៅតំបន់អាស៊ីអាគ្នយ៍ដែលមានទ្រព្យសកម្មរហូតដល់ ២១ពាន់លានដុល្លារជាមួយនឹងបណ្តាញប្រតិបត្តិការសរុបចំនួន ១,៦០០កន្លែង និងបានផ្តល់សវាជូនអតិថិជនប្រមាណ ៧លាននាក់។

ប្រៃសណីយ៍កម្ពុជា

ប្រៃសណីយ៍កម្ពុជា ជាអង្គភាពស្វយ័តស្ថិតក្រោម បទប្បញ្ញត្តិក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងសិ្ថតក្រោមបទប្បញ្ញតិហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រៃសណីយ៍កម្ពុជា ទទួលបានសិទ្ធិអំណាចពិសសដែលផ្ដល់ដោយរាជរដ្ឋាភិបាលក្នុងការជួយគាំទ្រនូវគោលបំណង បេសកកម្ម ចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។