ប្រវត្តិជោគជ័យ

CPBank Milestone

២០១៩

  1. ដាក់ដំណើរការ “សេវាធនាគារ ៣៦៥ថ្ងៃ” លើប្រតិបត្តិការចំនួន ៣សាខានៅក្នុងរាជធានីភ្នំពេញរួមមាន សាខាការិយាល័យកណ្តាល សាខាអូឡាំពិក សាខាសែនសុខ (ផ្សារទំនើបអ៊ីអន សែនសុខ)
  2. ដាក់ដំណើរការប័ណ្ណឥណពន្ធវីសាក្នុងទីផ្សារ
  3. ក្លាយជាសមាជិកដំបូងនៃប្រព័ន្ធបាគង
  4. ដាក់ដំណើរការមុខងារទូទាត់តាមរយៈ QR កូដដោយឥតគិតថ្លៃក្នុងសេវាធនាគារចល័ត
  5. ដាក់ដំណើរការការបញ្ចូលទឹកប្រាក់ក្នុងការបូបលុយអេឡិចត្រូនិចទៅកាន់តារាផេ និងគណនីវីងតាមរយៈសេវាធនាគារចល័ត
  6. ការពង្រីកប្រតិបត្តិការចំនួន ៦សាខាបន្ថែមដែលចំនួនសាខាសរុបកើនឡើងរហូតដល់ ៥១សាខា
  7. ការធ្វើតេស្តសាកល្បងប្រព័ន្ធឥណទានរហ័ស (Loan Origination System)
  8. ភ្នាក់ងារប្រឹក្សាយោបល់តាមទូរសព្ទ និងគេហទំព័រ ២៤ម៉ោង លើ ២៤ម៉ោង
  9. រៀបចំសិក្ខាសាលាអន្តរជាតិស្តីពី “ស្រ្តី និងហិរញ្ញវត្ថុ” ក្រោមកិច្ចសហការជាមួយ WSBI
  10. កំណើនទ្រព្យសកម្មសរុបកើនឡើងរហូតដល់ចំនួន ៨២០លានដុល្លារអាមេរិក និងចំនួនបុគ្គលិកបម្រើការងារចំនួន ១,៥៨៥នាក់
  11. សម្រេចបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរហូតដល់ ២០លានដុល្លារអាមេរិក

២០១៨

  1. បានអនុវត្តប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃការស្នើសុំឥណទាន
  2. បង្កើតនូវមុខងារការគ្រប់គ្រងមូលធន
  3. ពង្រីកសាខាថ្មីចំនួន ៣ ដើម្បីធ្វើប្រតិបត្តិការ សេវាធានាគារឲ្យទូលំទលាយ ដែលចំនួនសាខាកើនឡើង ៤៥សាខា
  4. ក្លាយខ្លួនជាសមាជិកឈានមុខគេលើប្រព័ន្ធប្រតិបត្តិការឆ្លងធនាគារ (CSS)
  5. បង្កើនដើមទុនចុះបញ្ជីរហូតដល់ ៧៦លានដុល្លារអាមេរិក
  6. កិច្ចសហការជាដៃគូជាមូយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍
  7. ក្លាយជាដៃគូសហការជាមួយក្រុមហ៊ុន តារាផេលើសេវាបង់ឥណទាន
  8. កំណើនទ្រព្យសកម្មលើនឡើងរហូតដល់ចំនួន ៧៨៣ដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការងារចំនួន ១.៤៤១នាក់
  9. សម្រេចបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរហូតដល់ ១៧លានដុល្លារអាមេរិក

ពានរង្វាន់ The BIZZ AWARD in 2018

The BIZZ AWARD ឆ្នាំ២០១៨ ត្រូវបានប្រគល់ជូនធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ផ្នែកឧត្តមភាពអាជីវកម្ម នៅទីក្រុងMaimi រដ្ឋ Florida

២០១៧

  1. ទិញភាគហ៊ុនគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ១០០% ជាមួយទីតាំងប្រតិបត្តិការ ៥១សាខា
  2. ទំហំទ្រព្យសកម្មរបស់គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន កើនឡើង ៣ដងក្នុង ១ឆ្នាំ
  3. ដាក់ដំណើរការជាផ្លូវការសេវាធនាគារចល័ត
  4. ក្លាយជាសមាជិកផ្លូវការនៃប្រព័ន្ធ FAST
  5. បានក្លាយជាដៃគូរសហការជាមួយក្រុម វីង លើសេវាបង់សងឥណទាន
  6. ពង្រីកប្រតិបត្តិការចំនួន ៥ បន្ថែម ដែលចំនួនសាខាកើនឡើង៤២សាខាទូទាំងប្រទេស
  7. ក្លាយជាធនាគារដៃគូររបស់ធនាគារអន្តរជាតិ DSK bank និង ICBC
  8. អនុវត្តប្រព័ន្ធ Mobile Touch Point ចំនួន ២០
  9. ប្រតិបត្តិការទ្រព្យសកម្មកណ្តាល
  10. កំណើនទ្រព្យសកម្មសរុបកើនឡើងរហូតដល់ ៥៧៧លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការងារ ១,២៨១នាក់
  11. សម្រេចប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរហូតដល់ចំនួន ៨.៥លានដុល្លារអាមេរិក

២០១៦

  1. បង្កើតនូវបណ្តាញផ្តល់សេវាកម្មតាមប្រព័ន្ធឌីជីថល
  2. ការដាក់ដំណើរការសេវាអេធីអឹម
  3. ដំណើរការសាកល្បងសេវាធនាគារចល័ត
  4. កំណែទម្រង់តួនាទី ដើម្បីពង្រឹងបន្ថែមសេវាកម្មអតិថិជន
  5. ដំណើរការការគ្រប់គ្រងថ្នាក់តំបន់ដើម្បីធ្វើឱ្យប្រសើរឡើងនៅមុខងារ MIS និងការវិភាគ
  6. ការពង្រីកប្រតិបត្តិការចំនួន ៦សាខាបន្ថែមដែលសាខាសរុបកើនឡើងចំនួន ៣៧សាខា
  7. កំណើនទ្រព្យសកម្មសរុបកើនឡើងរហូតដល់ចំនួន ៤១៦លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការងារចំនួន ១,១៨២នាក់
  8. សម្រេចបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរហូតដល់ចំនួន ៨លានដុល្លារអាមេរិក
  9. ការបង្កើតភ្នាក់ងារប្រមូលសំណងតាមទូរសព្ទនៅស្នាក់ការកណ្តាល

ពានរង្វាន់ The ESQR’s Quality Choice  Prize  Award Program in 2016

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបានពានរង្វាន់ ESQR’s Quality Choice Prize Award “កម្រិតមាស” ពីអង្គការអន្តរជាតិ “ESQR” នៅប្រទេសអាឡឺម៉ង់ នាខែធ្នូ ឆ្នាំ២០១៦

២០១៥

  1. ការបង្កើតនូវមុខងារ ប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ
  2. ចាប់ផ្តើមវិភាគទិន្នន័យការិយាល័យឥណទានរៀងរាល់ ៦ខែម្តង
  3. ដំណើរការប្រតិបត្តិការវិស្វកម្មឡើងវិញ
  4. បង្កើតមុខងារត្រួតពិនិត្យឥណទានក្នុងប្រព័ន្ធការពារសុវត្ថិភាពទី២
  5. ការពង្រីកបណ្តាញប្រតិបត្តិការ​ ១២សាខាបន្ថែម ដែលសាខាសរុបកើនឡើងចំនួន ៣១សាខាក្នុងរាជធានីភ្នំពេញ តាមបណ្តាខេត្តធំៗ និងស្រុកសក្តានុពល
  6. កំណើនទ្រព្យសកម្មសរុបកើនឡើងរហូតដល់ចំនួន ២៥៥លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការងារចំនួន ១,០២៥នាក់
  7. សម្រេចបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំចំនួន ៤,៥លានដុល្លារអាមេរិក

ពានរង្វាន់ The Outstanding Emerging Retail  Banking Bank Award in 2015

ពានរង្វាន់នេះប្រគល់ជូនដល់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងនាមជាធនាគារដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់ផលិតផល និងសេវាកម្មដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍន៍ទីផ្សារកម្ពុជា

២០១៤

  1. ការបង្កើតធនាគារស្នូល T24
  2. ការបង្កើតឡើងនូវប្រតិបត្តិការថ្នាក់កណ្តាល
  3. បង្កើតមុខងារប្រតិបត្តិការហានិភ័យជាប្រព័ន្ធសុវត្ថិភាពការពារទី២
  4. ការបង្កើតនូវមុខងារនាយកប្រតិបត្តិគ្រប់គ្រងហានិភ័យរួមបញ្ចូលគ្នា
  5. ការបង្កើតនូវមុខងារនាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ
  6. បើកប្រតិបត្តិការចំនួន ១៩សាខាភាគច្រើននៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសក្តានុពល
  7. កំណើនទ្រព្យសកម្មសរុបរហូតដល់ចំនួន ១២៩លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការងារចំនួន ៧៤០នាក់
  8. ធនាគារចាប់ផ្តើមមានប្រាក់ចំណេញប្រចាំឆ្នាំចំនួន ១.៤លានដុល្លារអាមេរិក