សេចក្តីថ្លែងការណ៍ពីប្រធានក្រុមបឹក្សាភិបាល

ចំណាប់អារម្មណ៍របស់ប្រធានក្រុមបឹក្សាភិបាល

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ
ប្រធានក្រុមប្រឹក្សាភិបាល

“ការដាក់ចេញនូវយុទ្ធសាស្រ្ដបង្ហាញផ្លូវដើម្បីក្លាយជាស្ថាប័នផ្ដល់សេវាហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជាប្រកបទៅដោយភាពឆ្លាតវៃ ការឆ្លើយតបខ្ពស់ កាលានុវត្តភាព និងបច្ចេកវិទ្យាឌីជីថល”

ក្នុងនាមជាធនាគារមួយដែលកំពុងដំណើរការឥតឈប់ឈរ យើងកំពុងធ្វើការផ្លាស់ប្តូរដ៏ធំមួយក្នុងគោលបំណងដើម្បីសម្រេចនូវមហិច្ឆតារបស់យើង ដើម្បីក្លាយខ្លួនជាធនាគារឌីជីថលឈានមុខគេនៅក្នុងប្រទសកម្ពុជា។ យើងបានប្រើប្រាស់ដើមទុនជាច្រើនក្នុងអាជីវកម្មដើម្បីសម្រេចគោលដៅឱ្យកាន់តែរីកចម្រើនបំផុតក្នុងសេដ្ឋកិច្ចទីផ្សារអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ននេះ។

ក្នុងកំឡុងឆ្នាំ២០១៩ យើងបានប្រកាន់គោលជំហរដើម្បីផ្តល់ជូនបុគ្គលិកទាំងអស់នូវរង្វាន់លើកទឹកចិត្ត និងការបណ្តុះបណ្តាលដែលមានលក្ខណៈទូលំទូលាយ យុទ្ធសាស្ត្រ និងការកំណត់យ៉ាងច្បាស់។ ជាការពិតប្រភេទនៃការធ្វើសមាហរណកម្មជម្រុញ ដោយការផ្លាស់ប្តូរមិនអាចត្រូវបានសម្រចចិត្តក្នុងរយៈពេលមួយសប្តាហ៍ ឬរយៈពេលពីរ បីខែទេ។ ផ្ទុយទៅវិញ ការធ្វើឱ្យមានផលប៉ះពាល់កើនឡើងជារៀងរាល់ថ្ងៃជាមួយនឹងគោលបំណងដើម្បីសម្រេចបាននូវការផ្លាស់ប្តូររួមមួយក្នុងរយៈពេលមួយច្បាស់លាស់។ ដូច្នេះនៅឆ្នាំ២០១៩ យើងបានដាក់ផែនការយុទ្ធសាស្រ្តរបស់យើងដើម្បីកសាងស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ដែលមានភាពរហ័ស ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ឱកាសនិយម និងបច្ចេកវិទ្យាឌីជីថល។ នាឆ្នាំ២០១៩ ជាពេលវេលាដែលយើងដាំគ្រាប់ពូជ។ អ្វីដែលផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តដែលអាចឱ្យយើងនឹងទទួលបាននូវភាពជោគជ័យក្នុងរយៈពេលវែង គឺការពិតដែលថាសព្វថ្ងៃនេះ យើងមានតារាងតុល្យការលើសពី ៨២៤លានដុល្លារអាមេរិក និងយើងទទួលបានមូលធនប័ត្រត្រឹមត្រូវ។ យើងបានបម្រើអតិថិជនជាង ១០០,០០០ នាក់នៅតាមខេត្តចំនួន ១៩ទូទាំងប្រទេស ទោះបីជាយើងជឿជាក់ថានឹងមានវិសាលភាពធំធេងក្នុងការពង្រីកប្រតិបត្តិការ ក៏យើងនូវតែមានការជួយជ្រោមជ្រែងពីបច្ចេកវិទ្យាដ៏រឹងមាំរបស់យើងផងដែរ។

សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នមានកំណើន ៧ ភាគរយក្នុងរយៈពេល ៥ឆ្នាំជាប់ៗគ្នា។ ទោះជាយ៉ាងណាក៏ដោយការរក្សាបាន និងបង្កើនល្បឿន កំណើននេះ គឺជាបញ្ហាប្រឈមមួយនៅក្នុងចំណោមភាពងាយរងគ្រោះដែលកំពុងកើនឡើង និងភាពមិនច្បាស់លាស់ដែលកំពុងកើនឡើង។ ទោះយ៉ាងណាក្តីធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានបង្ហាញឱ្យឃើញពីភាពខ្លាំង និងភាពរឹងមាំដើម្បីផ្តល់តម្លៃដល់អ្នកពាក់ព័ន្ធទាំងអស់។ នៅឆ្នាំ២០១៩ យើងទទួលបានវឌ្ឍនភាពគួរឱ្យកោតសរសើរក្នុងការអភិវឌ្ឍន៍ធនាគារដែលបានផ្តល់ភាពងាយស្រួល សុវត្ថិភាព និងការយកចិត្តទុកដាក់ខ្ពស់លើអតិថិជន និងសូមអរគុណ ចំពោះការដឹកនាំប្រកបដោយភាពឆ្លាតវៃដែលបានដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការគ្រប់គ្រងធនាគារប្រឈមនឹងបញ្ហាជាច្រើន។

ដោយសង្កេតឃើញថាមានការកើនឡើងនៃធនាគារឌីជីថល យើងបានធ្វើការអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធឥណទានមួយចំនួន ដោយផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារក្នុងការអភិវឌ្ឍន៍ និងការកែលម្អ។ ក្នុងឆ្នាំ២០១៩ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សម្រចបាននូវសមិទ្ធផលគួរជាទីគាប់ប្រសើរជាមួយបណ្តាញប្រតិបត្តិការសាខាទូទាំងប្រទេសរហូតដល់ ៥១ សាខាម៉ាស៊ីនអេធីអឹម ៦០ គ្រឿង និងបណ្តាញចែកចាយសេវាកម្មជាច្រើនផ្សេងទៀត។ យើងក៏រក្សាបាននូវសាច់ប្រាក់ងាយស្រួល និងជំហរមូលធនពេញមួយឆ្នាំ។

ក្នុងនាមជាអ្នកផ្តល់ហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវនៅក្នុងប្រទេសកម្ពុជា យើងប្តេជ្ញាចិត្តចំពោះបរិស្ថានជុំវិញ និងនិរន្តរភាពផងដែ​រ។ យើងបានដាក់បញ្ចូលគោលនយោបាយគ្រប់គ្រងបរិស្ថាន និងសង្គមរួចហើយដើម្បីទទួលបាននិរន្តរភាពក្នុងប្រតិបត្តិការរបស់យើង។

ការប្រឈមមុខនឹងការប្រកួតប្រជែងពេញមួយឆ្នាំ យើងបានបង្ហាញឱ្យឃើញពីសមិទ្ធផលដ៏អស្ចារ្យដែលឆ្លុះបញ្ចំងពីភាពខ្លាំង និងភាពធន់នៃសិទ្ធិអាជីវកម្មរបស់យើង។ នេះសបញ្ជាក់ថាយុទ្ធសាស្ត្ររបស់យើងកំពុងតែបន្តដំណើរការ។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបានសន្ទុះកំណើនផលប័ត្រជាមួយនឹងសមាមាត្រប្រាក់ចំណេញខ្ពស់បំផុតក្នុងឆ្នាំ២០១៩។ ទំហំទ្រព្យសកម្មសរុបរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានចំនួន ៨២៤ លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ជាមួយនឹងការកើនឡើង ២៣% នៃប្រាក់ចំណូលប្រតិបត្តិការសរុបលើឆ្នាំ២០១៨ ប្រាក់ចំណេញមុនពេលបង់ពន្ធមានចំនួន ២៦ លានដុល្លារអាមេរិកដែលបានកើនឡើងចំនួន ៥ លានដុល្លារអាមេរិក (២៥%) ជាងឆ្នាំ២០១៨។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារក៏បានទទួលកំណើននៅឆ្នាំ២០១៩ ដែលផលប័ត្រនៃឥណទានបានកើនឡើងដល់ ៥៦ លានដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (កើនឡើង ២០ ភាគរយលើឆ្នាំ២០១៨)។ ប្រាក់ចំណូលប្រតិបត្តិការសុទ្ធបានកើនឡើងប្រហែល ១៩% នៅក្នុងឆ្នាំ២០១៩ ដែលប្រាក់ចំណេញសុទ្ធបានកើនឡើងដល់ ៣ លានដុល្លារអាមេរិកបើធៀបនឹងឆ្នាំមុនត្រឹមតែ ២ លានដុល្លារអាមេរិក។

ជាមួយចក្ខុវិស័យរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ “ដើម្បីក្លាយជាធនាគារផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តដល់ភាគទុនិក បុគ្គលិក និងសង្គមផង” យើងតែងតែប្តេជ្ញាចិត្តចំពោះសង្គមដែលយើងកំពុងធ្វើប្រតិបត្តិការ។

តាមទស្សនៈរបស់ខ្ញុំភាពរីកចម្រើនដែលធនាគារសម្រេចបាន គឺជាសក្ខីកម្មរបស់ក្រុមប្រឹក្សាភិបាល និងបុគ្គលិកគ្រប់រូបរបស់ធនាគារដែលកើតចេញពីការគ្រងទុកជាមុន និងការប្រកាន់ខ្ជាប់នូវការផ្លាស់ប្តូរ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហការីរបស់ខ្ញុំសម្រាប់ដំបូន្មានដ៏មានតម្លៃរបស់ពួកគេដែលបានរួមចំណែកដល់លទ្ធផលគួរជាទីគាប់ប្រសើរសម្រាប់ធនាគារនៅឆ្នាំ២០១៩។ ខ្ញុំសូមថ្លែងអំណរគុណចំពោះស្ថាប័ន ជាប់ពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា ជាពិសសអគ្គនាយកដ្ឋានពន្ធដារ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រប់ការជួយជ្រោមជ្រែង។ ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនរបស់ធនាគារទាំងអស់ចំពោះការជឿទុកចិត្ត និងការគាំទ្រដែលមិនផ្លាស់ប្តូរ។ ជាកិច្ចបញ្ចប់ខ្ញុំសូមអរគុណដល់បុគ្គលិករបស់ធនាគារទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងរយៈពលមួយឆ្នាំនៃការបំពេញការងារ។

ដោយឈរលើមហិច្ឆតារបស់យើងក្នុងការក្លាយជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជានូវតែត្រូវបានពង្រឹងបន្ថែមទៀតនា ពេលបច្ចុប្បន្ន។ យើងនៅតែប្តេជ្ញាចិត្តចំពោះភាពជោគជ័យនែប្រតិបត្តិការ របស់យើងនៅទូទាំងប្រទេសហើយនឹងបន្តផ្តោតលើការជួយជ្រោមជ្រែង ដល់ប្រជាជនរបស់យើង និងបម្រើអតិថិជនរបស់យើងដោយនាំមកនូវអ្វី ដែលល្អបំផុតដល់ពួកគេគ្រប់ពេលវេលា។