សេចក្តីថ្លែងការណ៍ពីប្រធាននាយកប្រតិបត្តិ

សេចក្តីថ្លែងការណ៍ពីប្រធាននាយកប្រតិបត្តិ

លោក តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

“ការកំណត់យុទ្ធសាស្ត្រឆ្ពោះទៅរកគោលដៅក្លាយជាមគ្គុទេសទីផ្សារក្នុងវិស័យ MSME”

ត្រឹមតែរយៈពេល ៦ឆ្នាំ នៃប្រតិបត្តិការធនាគារត្រូវបានគេទទួលស្គាល់នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជាថាជាធនាគារទី១០ ផ្អែកលើទ្រព្យសកម្ម និងធនាគារទី៥ ផ្អែកលើបណ្តាញសាខាដែលមានកំណើនប្រកបដោយចីរភាពក្នុងចំណោមធនាគារពាណិជ្ជធំៗទូទាំងប្រទស។

ជាកិច្ចចាប់ផ្តើម ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិកគ្រប់រូបរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបំពញការងារ ព្រមទាំងក្រុមប្រឹក្សាភិបាលរបស់ធនាគារដែលតែងតែបន្តគាំទ្រ និងផ្តល់ការណនាំ។ ក្រោមភាពជាដៃគូយុទ្ធសាស្រ្តរវាងកាណាឌីយ៉ាអ៊ីនវែសមិនហូឌីង ហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង និងប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ ធនាគារមានឯកសិទ្ធិពេញលេញក្នុងការផ្តល់ជូនសេវាកម្មប្រកបដោយនិរន្តរភាពដល់អតិថិជនគ្រប់កម្រិតជីវភាព។

ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ធនាគារបានផ្លាស់ប្តូរយុទ្ធសាស្រ្តដើម្បីប្រឈមមុខនឹងទិដ្ឋភាពដែលទាក់ទងនឹងការកំណត់អត្តសញ្ញាណ និងការអនុវត្តន៍ទូទៅរបស់ធនាគារ។ ដើម្បីសម្រចគោលដៅនេះ ធនាគារបានត្រៀមប្រឈមនឹងបញ្ហាដែលនឹងកើតមានឡើងនាពេលខាងមុខ និងការកំណត់គោលដៅដើម្បីក្លាយជាធនាគារឌីជីថលឈានមុខគេនៅក្នុងប្រទេស។

សព្វថ្ងៃនេះ ទោះបីធនាគារបានធ្វើដំណើរមកដល់ឆ្ងាយយ៉ាងណាក្តី ក៏ធនាគារនៅតែបន្តដំណើរឆ្ពោះទៅមុខទៀត។ ទោះយ៉ាងណា ខ្ញុំពិតជាមានមោទនភាពចំពោះភាពរីកចម្រើនរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ។ ជាមួយនឹងជោគវាសនាដែលមាននៅក្នុងដៃ ធនាគារនឹងបន្តប្រើប្រាស់មូលដ្ឋានគ្រឺះមួយនេះក្នុងការវិនិយោគដើម្បីសម្រេចបាននូវកំណើនប្រកបដោយចីរភាពនាឆ្នំាខាងមុខៗទៀត។

ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ ធនាគារទទួលបានប្រាក់ចំណេញកើនឡើងទ្វេដង។ ទោះជាយ៉ាងនេះក្តី ធនាគារនូវតែប្តេជ្ញាថានឹងធ្វើការបន្តវឌ្ឍនភាពមួយនេះឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីសម្រេចនូវជោគជ័យដ៏ធំវិសេសវិសាល។ លើសពីនេះទៅទៀត ក្នុងនាមជាធនាគារដែលប្តេជ្ញាចិត្តចំពោះគុណតម្លៃដ៏រឹងមាំរបស់ខ្លួន ធនាគារបានកំណត់យ៉ាងច្បាស់លាស់ថាភាពជោគជ័យមិនត្រូវបានកំណត់ដោយតួលេខនោះទេ។ជាការពិតទន្ទឹមនឹងប្រាក់ចំណេញធនាគារខិតខំធ្វើយ៉ាងណាឱ្យនូវតែបន្តធ្វើប្រតិបត្តិការក្នុងនាមជាធនាគារដែលមានទំនួលខុសត្រូវខ្ពស់ និងប្រតិបត្តិតាមដើម្បីផ្តល់អត្ថប្រយោជន៍កាន់តែទូលំទូលាយជូនអតិថិជន សង្គមជាតិ និងសកលលោក។ នៅឆ្នាំ២០១៩នេះ ធនាគារមានមោទនភាពជាខ្លាំងក្នុងការសម្រចបាននូវកំណើនថរ ទោះបីមានបញ្ហាប្រឈមជាច្រើនដែលធនាគារបានជួបប្រទះ។

ធនាគារបានពង្រីកបណ្តាញប្រតិបត្តិការសាខារហូតដល់ ៥១សាខា នៅចុងឆ្នាំ២០១៩ ដែលត្រូវបានចាត់ទុកថាជាការប្តេជ្ញាចិត្តដ៏មុតមាំដើម្បីឆ្ពោះទៅរកការបម្រើសេវាអតិថិជនឱ្យស្ថិតនៅជិត និងក្បែរផ្ទះពួកគាត់បំផុត។ ធនាគារបាននូវតែបន្តការអនុវត្តន៍ក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងមុខងារហានិភ័យឯករាជ្យផ្សេងៗទៀត។ ធនាគារបានគ្រប់គ្រងហានិភ័យប្រតិបត្តិការបានយ៉ាងល្អ ដោយគ្មានការខូចខាតប្រតិបត្តិការគួរឱ្យកត់សម្គាល់ណាមួយសម្រាប់ឆ្នាំ២០១៩ ឡើយ។

ក្នុងឆ្នាំ២០១៩ ធនាគារបានប្រកាន់យកការផ្លាស់ប្តូរគំរូ (Paradigm Shift) ដោយអនុវត្តការផ្លាស់ប្តូរ ជាមូលដ្ឋាននៅទូទាំងបណ្តាញប្រតិបត្តិការសាខារបស់ធនាគារ។ ការឆ្ពោះទៅរកវិសាលភាពនេះ ធនាគារផ្តោតការយកចិត្តទុកដាក់លើបច្ចេកវិទ្យាបង្កប់ដើម្បីបង្កើតមតិយោបល់វិជ្ជមាន និងជម្រុញវប្បធម៌នៃការបើកចំហការច្នៃប្រឌិត និងការសហការគ្នា។ ទាំងអស់នេះហើយជាផ្នែកមួយដែលបានពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ធនាគារ។ ដោយផ្អែកលើយុទ្ធសាស្រ្តរបស់ធនាគារ ធនាគារបានបន្តការទទួលយកបច្ចេកវិទ្យាជួរមុខ ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ដ៏អស្ចារ្យលើការប្រើប្រាស់សេវាកម្មរបស់ធនាគារ។ នៅឆ្នាំ២០១៩ ធនាគារបានអនុវត្តប្រព័ន្ធអនុម័តឥណទានឆាប់រហ័សបំផុតដែលអាចឱ្យមន្រ្តីឥណទានផ្តល់ជូនសេវាកម្មយ៉ាងឆាប់រហ័ស និងទាន់ពេលវលាជូនអតិថិជន។ ឥឡូវនេះអតិថិជន និងសាធារណជន អាចបើកគណនីជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានគ្រប់ទីកន្លែងតាមរយៈការប្រើប្រាស់សេវាកម្មបើកគណនីតាមអនឡាញ។ ធនាគារបានដាក់ឱ្យដំណើរការនូវប័ណ្ណវីសារួចជាស្រេចហើយ និងរង់ចាំការបើកដំណើរការជាទ្រង់ទ្រាយធំនៅឆ្នាំ២០២០ ខាងមុខ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារក៏មានសន្ទុះនៃការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបាននាំយកផលិតផលជាច្រើនផ្សេងៗគ្នា បម្រើជូនអតិថិជននាឆ្នាំ២០១៩ នេះផងដែរ។

ធនាគារបានផ្តួចផ្តើមគំនិតដើម្បីអភិវឌ្ឍសមត្ថភាពបុគ្គលិក និងភាពរឹងមាំរបស់ធនាគារក្នុងឆ្នាំ២០១៩ ដែលខ្ញុំជឿជាក់ថាគឺជាតម្លៃស្នូលដ៏សំខាន់មួយរបស់ធនាគារ។ ធនាគារបានរៀបចំសិក្ខាសាលាតម្រង់ទិស និងពិព័រណ៍ការងារមួយចំនួនរួចមកហើយក្នុងគោលបំណងលើកកម្ពស់កិត្តិនាមរបស់ធនាគារ ដែលខ្ញុំជឿជាក់ថាយើងជាធនាគារជម្រើសដំបូងគសម្រាប់សាធារណជននៅក្នុងប្រទេសកម្ពុជា។

នៅឆ្នាំ២០១៩ ប្រាក់ចំណូលសរុបរបស់ធនាគារបានកើនឡើងចំនួន ២២% ប្រាក់ចំណញសុទ្ធមុនពេលបង់ពន្ធកើនឡើងចំនួន ២៥% រួមជាមួយថ្លៃដើមនៃប្រាក់ចំណូលដែលបានកើនឡើង ២៥% បើប្រៀបធៀបទៅនឹងលទ្ធផលកាលពីឆ្នាំមុន។ តួលេខទាំងនេះក៏ជាសក្ខីភាពនៃគោលដៅរបស់យើងក្នុងការក្លាយជាធនាគារពាណិជ្ជកំពូល និងឈានមុខគេក្នុងចំណោមធនាគារពាណិជ្ជធំៗទាំង៥ នៅក្នុងផ្នែក MSME នៅក្នុងប្រទេសកម្ពុជា។