បុត្រសម្ព័ន្ធ

SUBSIDIARY

ពិធីផ្ទេរភាគហ៊ុនរបស់ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលសុី 

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំពីធីផ្ទេរភាគហ៊ុន ១០០% របស់ខ្លួន ជាផ្លូវការនៅសាលបុរី
កោះពេជ្រទៅឲ្យធនាគារប្រៃសណីយ៍កម្ពុជា ក.អ ដែលមានភ្ញៀវកិតិ្តយសចូលរួមយ៉ាងអធិកអធម។ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ហ្វូណន
មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានទ្រព្យសម្បត្តិសរុប ១៤.៧៣ លានដុល្លារអាមេរិក ហើយបាននឹងកំពុងផ្តល់សេវាហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជាចំនួន
២៨,០០០គ្រួសារ ដោយមានបុគ្គលិកសរុបចំនួន៧២៥នាក់ និងបណ្តាញប្រតិបត្តិការចំនួន ៥១ការិយាល័យសាខា ដែលគ្របដណ្តប់ទូទាំងប្រទេស
កម្ពុជាទាំងកម្រិតខេត្ត និងស្រុក។ ចាប់ពីពេលនេះតទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី គឺជាបុត្រសម្ព័ន្ធរបស់ធនាគារប្រៃសណីយ៍កម្ពុជា
ក.អ ដែលមានភាគទុនិកយុទ្ធសាស្រ្តដ៏រឹងមាំគឺ ក្រុមហ៊ុនវិនិយោគកាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង (Canadia Investment Holding) និង ក្រុមហ៊ុនហ្វូលឺតុនហ្វាណាន់ស៊ល្យហូលឌីង (Fullerton Financial Holding) នៃប្រទេសសិង្ហបុរី ជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេស ។