ពិធីសម្ពោធជាផ្លូវការធនាគារ ប្រៃសណីយ៍កម្ពុជា អ.ក ទាំង ៣ សាខា

ដោយផ្អែកលើការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងរបស់ធនាគារប្រៃសណីយកម្ពុជា អ.ក ដើម្បីផ្តល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរ និងងាយស្រួលដល់ប្រជាជនខ្មែរគ្រប់រូប ជាពិសេសដើម្បីគ្រប់គ្រងសាច់ប្រាក់និងការទូទាត់ឆាប់រហ័សរបស់ខ្លួន ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សូមបង្ហាញជូនដោយរីករាយថា ធនាគារនឹងដាក់ឱ្យដំណើរការសាខានៅទីតាំងធំៗចំនួន 3 បន្ថែមទៀតដូចខាងក្រោម៖
1.ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាវិមានឯករាជ្យ ផ្លូវនរោន្តម ខាងត្បូងវិមានឯករាជ្យ
ផ្ទះលេខ១៣២ សេ មហាវិថីព្រះនរោត្តម ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៦៩ ៦០០ ០២៩
នាយិកាសាខា៖ ម៉ោញ នីសា
2.សាខាឬស្សីកែវ ជិតធនាគារកាណាឌីយ៉ា ខណ្ឌឬស្សីកែវ
សាខានេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៩៣ ៦០០ ០៧៣
នាយកសាខា៖ សំ ពិសិដ្ឋ
3.សាខាបឹងត្របែក ជិតក្រសួងធនធានទឹក ខណ្ឌចំការមន
សាខានេះស្ថិតនៅផ្លូវព្រះមុន្នីវង្ស ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៦៩ ៦០០ ០៩២
នាយកសាខា៖ ឱក សុផូ

ដើម្បីអបអរសាទរដល់សាខាទាំង 3 នេះ CPBank នឹងផ្តល់នូវអត្ថប្រយោជន៍ដ៏ពិសេសជូនដល់អតិថិជនទាំងអស់ ចំពោះការធ្វើប្រតិបត្តិការដក ដាក់ ឬផ្ទេរប្រាក់គ្រប់សាខាទូទាំងប្រទេស។
សាខាទាំងបីសាខានេះ បើកដំណើរការជាផ្លូវការនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៣:៣០ នាទីរសៀល នៅថ្ងៃសៅរ៍ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក។
ដោយមានបុគ្គលិកជំនាញ ដើម្បីផ្តល់សេវាកម្ម និងប្រឹក្សាជាមួយអតិថិជន អំពីផលិតផល និងសេវាធនាគារ។ អតិថិជននឹងរីករាយជាមួយសេវាធនាគារដ៏ងាយស្រួល និងរហ័ស ជាពិសេស ជាមួយសេវាអេធីអឹម និងធនាគារចល័ត ២៤ ម៉ោង និង ៧ ថ្ងៃ ក្នុងមួយសប្តាហ៍។