CPBank សម្ពោធសាខាទី ៥២ ក្នុងស្រុកបាទីខេត្តតាកែវ

ដើម្បីបំពេញនូវតម្រូវការសេវាហិរញ្ញវត្ថុរបស់បងប្អូនប្រជាជនក្នុងស្រុកបាទី ខេត្តតាកែវ និងស្របតាមចក្ខុវិស័យរបស់ CPBank ដើម្បីផ្តល់ជូនសេវាហិរញ្ញវត្ថុឈានមុខគេជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរឡើង និងការបម្រើសេវាធនាគារឱ្យស្ថិតនៅគៀកនឹងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋបំផុត។ នាថ្ងៃទី០១​ ខែមិថុនា ឆ្នាំ២០២០ ធនាគារបានបើកសម្ភោធសាខាថ្មីទី ៥២ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនដែលមានតម្រូវការប្រើប្រាស់សេវាធនាគារ។

គួរបញ្ចាក់ផងដែរ សព្វថ្ងៃធនាគារកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនជាង ៨ ម៉ឺននាក់ និងផ្តល់ជូនឥណទានតាមតម្រូវការដូចជា៖ ឥណទានអាជីវកម្ម ឥណទានរថយន្ត ឥណទានកសិកម្ម ឥណទានគេហដ្ឋាន និងឥណទានគ្មានទ្រព្យធានា -ល-។ ចំពោះគណនីបញ្ញើសន្សំ ជាគណនីដែលអាចឱ្យអតិថិជនធ្វើការសន្សំដើម្បីអនាគតបុត្រធីតា និងសន្សំដើម្បីអនាគតដ៏ល្អប្រសើរ។ គ្រប់អតិថិជនទាំងអស់អាចបង្កើតគណនី ឬស្នើសុំឥណទានដោយងាយស្រួលតាមរយៈ Online ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរមកកាន់សាខាធនាគារឡើយ។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់អតិថិជនទាំងអស់នឹងរីករាយជាមួយការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមបែប Digital ដូចជា៖ ផ្ទេរប្រាក់ ទូទាត់តាមរយៈ QRScan បញ្ជូលលុយក្នុងទូរស័ព្ទដៃ ដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹម ជាពិសេសគ្រប់ប្រតិបត្តិការទាំំងអស់គឺមិនត្រូវបានគិតកម្រៃសេវាឡើយ។ ធនាគារក៏ជាសមាជិកមួយក្នុងចំណោមសមាជិករបស់ប្រព័ន្ធ CSS ប្រព័ន្ធ Bakong និង Visa ផងដែរ។

នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ធនាគារនឹងបើកដំណើរការជាផ្លូវការសាខាខេត្តស្ទឹងត្រែង ជាសាខាទី ៥៣ និងបន្តបើកដំណើរបណ្តាញប្រតិបត្តិការចំនួន ៤ សាខាបន្ថែម ដើម្បីបម្រើសេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋក្នុងឆ្នាំ ២០២០ នេះ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ 023 260 888 ​ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។

Maps Link: https://goo.gl/maps/AMifK3gpcTuzYM5y7

Telegram: https://t.me/s/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC