CPBank សាខាខេត្តពោធិ៍សាត់ ត្រូវបានប្រសិទ្ធនាមជាសាខាឆ្នើមប្រចាំខែធ្នូលើ “ការគ្រប់គ្រងគុណភាពឥណទានល្អបំផុតក្នុងកំឡុងពេលកូវីដ-១៩”

ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃរោគរាតត្បាតជាសកលជំងឺកូវីដ-១៩ ក្តី ក៏គ្រប់បណ្តាញសាខាទាំងអស់របស់ CPBank នូវតែបន្តធ្វើប្រតិបត្តិការ និងផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនបានយ៉ាងល្អឥតខ្ចោះដោយគោរពតាមសេចក្តីណែនាំរបស់ក្រួសួងសុខាភិបាល។ ចំណែកការគ្រប់គ្រងឥណទានរបស់សាខាវិញគឺកាន់តែប្រសើរឡើង និងសម្រេចបាននូវលទ្ធផលគួរជាទីគាប់ចិត្ត។ ក្នុងមហាសន្និបាទប្រចាំឆ្នាំលើកទី ៧ កន្លងមកនេះ CPBank សាខាខេត្តពោធិ៍សាត់ បានសហការគ្នាយ៉ាងល្អក្នុងការសម្រេចបាននូវការគ្រប់គ្រងឥណទានបានល្អជាងគេ និងត្រូវបានប្រសិទ្ធនាមជាសាខាឆ្នើមប្រចាំខែធ្នូ ឆ្នាំ២០២០ លើ “ការគ្រប់គ្រងគុណភាពឥណទានបានល្អបំផុតក្នុងកំឡុងពេលនៃរោគរាតត្បាតសកលនៃជំងឺកូវីដ-១៩ ក្នុងនោះផងដែរក៏មានសាខាឆ្នើមចំនួន ២ ទៀតផងដែរ ដែលក្នុងនោះមានសាខាកៀនស្វាយ និងសាខាតាកែវ។

ការសម្រេចបាននូវប្រសិទ្ធនាមសាខាឆ្នើមប្រចាំខែធ្នូនេះ គឺជាសមិទ្ធផលដែលកើតចេញពីការដឹកនាំបានយ៉ាងល្អឥតខ្ចោះរបស់នាយកសាខា និងកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបទៅដោយការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់របស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់សាខា។

សមិទ្ធផលមួយនេះ គឺជាមោទនភាពដ៏ត្រចះត្រចង់មួយសម្រាប់ CPBank ដែលឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូបក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនបានយ៉ាងល្អទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ នាវេលានោះផងដែរ គណៈគ្រប់គ្រងនៃ CPBank ក៏បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនដល់លោកនាយក និងបុគ្គលិកសាខាទាំងអស់ ដែលបានសហការគ្នាក្នុងការអនុវត្តន៍ការងាររហូតទទួលបាននូវភាពជោគជ័យមួយនេះ។