សេវាកម្មធនាគារ សម្រាប់សហគ្រាស ខ្នាតតូចនិងមធ្យម

សហគ្រាសខ្នាតតូច និងមធ្យម (SME) ជាផ្នែកមួយដ៍សំខាន់នៃសេដ្ឋកិច្ចដែល (SMEs) ត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីធនាគារដើម្បីលើកពង្រឹងសកម្មភាពអាជីវកម្មរបស់ពួកគេ។ សហគ្រាសធុនតូច និងមធ្យមច្រើនជាង ១០០បានចុះបញ្ជីក្នុងអំឡុងពេលបីត្រីមាសដំបូងនៃឆ្នាំ២០១៨ ដែលនាំឱ្យចំនួនសហគ្រាសខ្នាតតូច និងមធ្យមសរុបកើនដល់ ១៥៥.៧៤៥ និងបង្កើតការងារបន្ថែមជាង មួយលានកន្លែង។ យើងរំពឹងថាគោលនយោបាយ លើកទឹកចិត្តលើវិស័យពន្ធដារបស់រដ្ឋាភិបាលសម្រាប់សហគ្រាសធុនតូច និងមធ្យមនឹងជួយជំរុញកំណើនសេដ្ឋកិច្ច។

សម្រាប់រយៈពេលចុងក្រោយនេះ ធនាគារទើបតែបានបើកដំណើរការសេវាធានាគារ សម្រាប់សហគ្រាសខ្នាតតូច និងមធ្យមដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃផ្នែកនេះដែលផ្តោត សំខាន់លើខេត្តក្រុងចំនួន៤ (រាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងកំពង់ចាម) សម្រាប់អតិថិជនសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យសំខាន់ៗ ៤ ដូចជា(វិស័យអប់រំ ផលិតកម្ម ម្ហូបអាហារ និងបដិសណ្ឋារកិច្ច និងអាជីវកម្មលក់ដូរបោះដុំនិងរាយ) នៅក្នុងប្រទេសកម្ពុជា។

ដើម្បីគាំទ្រដល់កំណើនការងារ សហគ្រាសធុនតូចនិងមធ្យមតែងតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រទេសនានាលើពិភពលោក។ ធនាគារបានបង្កើតផលិតផលនេះឡើង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ យើងក៏លើកទឹកចិត្តឲ្យសហគ្រាសធុនតូច និងមធ្យមទាំងនេះ ឱ្យធ្វើប្រតិបត្តិកការទូរទាត់តាមរយៈគណនីធនាគាររបស់ពួកគាត់ ដើម្បីឲ្យមានភាពងាយស្រួលគ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគាត់ និងតម្រូវការសេវាហិរញ្ញវត្ថុផងដែរ។ ទោះបីជាយ៉ាងណាយើងសង្កេតឃើញថា នៅក្នុងការអនុវត្តជាក់ស្តែងអតិថិជនភាគច្រើននិយមការទូទាត់ជា សាច់ប្រាក់សុទ្ធជាងប្រតិបត្តិការដកដាក់ប្រាក់ និងទូទាត់តាមរយៈធនាគារ។ ធនាគារនឹងបន្តផ្តល់ឲ្យសហគ្រាសធុនតូច និងមធ្យមទាំងនេះនូវផលិតផលប្រកបដោយភាពច្នៃប្រឌិត និងភាពងាយស្រួលជាមួយបច្ចេកវិទ្យាទំនើប។